• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

Messi ជាការយល់ចិត្តគ្នាបំផុតជាមួយ Mbappe និង Neymar

phannson1994

Deckhand

ខ្សែបម្រើប្រយុទ្ធ Lionel Messi រកបានមួយគ្រាប់ជួយ Paris St-Germain ប្រកួតស្មើគ្នាជាមួយ Benfica ១-១ បន្តភាពមិនទាន់ចាញ់នៅក្របខណ្ឌ Champions League។
Messi ជាអ្នកបើកឆាករកបានគ្រាប់ឲ្យ PSG បន្ទាប់ពីលេងស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយមិត្តរួមក្រុម Neymar និង Kylian Mbappe។ Messi បានព្យាយាមអូសបាល់ពីស្លាបខាងស្ដាំ រួចបន្តបោះឲ្យ Mbappe និងបះតឲ្យ Neymar មុនពេលកីឡាករសញ្ជាតិអាហ្សង់ទីនទាត់កោងបញ្ចូលទីយ៉ាងស្អាត។
យ៉ាងណាមិញ មុនបញ្ចប់វគ្គទីមួយ កីឡាករ Danilo Pereira របស់ PSG បានធ្វើឲ្យចូលទីខ្លួនឯង ជួយ Benfica តាមស្មើ ១-១។ លទ្ធផលនេះបានបន្សល់រហូតដល់ចប់ការប្រកួត ធ្វើឲ្យ PSG បន្តឈរកំពូលតារាងពូល H មាន៧ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Benfica៕អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top