• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

John Mikel Obi អតីតកីឡាករ Chelsea ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ

phannson1994

Deckhand

អតីតកីឡាកររបស់ Chelsea និងជម្រើសជាតិនីហ្សេរីយ៉ាខ្សែបម្រើ John Mikel Obi បានចូលនិវត្តន៍ពីបាល់ទាត់ហើយក្នុងវ័យ៣៥ឆ្នាំ។
ខ្សែបម្រើដែលធ្លាប់លើកពាន Champions League ជាមួយ Chelsea កាលពីឆ្នាំ២០១២ បង្ហាញខ្លួនបាន៨៩ប្រកួតឲ្យជម្រើសជាតិនីហ្សេរីយ៉ា និងជួយក្រុមលើកពាន Africa Cup of Nations កាលពីឆ្នាំ២០១៣។ គេបានចូលនិវត្តន៍ពីជម្រើសជាតិកាលពីឆ្នាំ២០១៩។
គេធ្លាប់បានបង្ហាញខ្លួន១៤៩ប្រកួតនៅ Premier League ជាមួយ Chelsea និងជួយក្រុមឈ្នះពានជាច្រើនដូចជា Europa League, Premier League ២ដង, FA Cup ៤ដង និង League Cup ២ដង។ ក្រោយចាកចេញពីតោខៀវ John Mikel Obi បានផ្លាស់ទៅលេងនៅក្លឹបចិន Tianjin TEDA, Middlesbrough, Trabzonspor, Stoke City និងចុងក្រោយ Kuwait SC។អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top