• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

Chelsea ហ៊ានដេញថ្លៃ ១០០លាន ដើម្បីទិញកីឡាករ ១៩ឆ្នាំពី Dortmund

phannson1994

Deckhand

ក្លឹបអង់គ្លេស Chelsea ហ៊ានឱ្យ ១០០លានអឺរ៉ូ ដើម្បីនាំចូលខ្សែបម្រើ ១៩ឆ្នាំរបស់ក្លឹបអាល្លឺម៉ង់កីឡាករ Jude Bellingham។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Bild។
ខ្សែបម្រើអង់គ្លេសរូបនេះបានក្លាយជាទីចាប់អារម្មណ៍របស់ក្លឹបយក្សនានា ក្រោយពេលដែលបង្ហាញខ្លួនបានល្អនៅក្លឹប Dortmund។ កីឡាកររូបនេះលេងនៅអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០២០ ដោយលេងបាន ១០៤ប្រកួត និងរកបាន ១៥គ្រាប់។
មិនទាន់មានព័ត៌មានលម្អិតថា កីឡាកររូបនេះចង់ចេញពី Dortmund ឬ យ៉ាងណានោះ ស្របពេលដែលគេមានកុងត្រារហូតដល់ទៅ ៣ឆ្នាំទៀតឯណោះជាមួយក្លឹបអាល្លឺម៉ង់នេះ។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Bild បានចុះផ្សាយថា ក្លឹប Dortmund ចង់បាន ១២០លានអឹរ៉ូសម្រាប់កីឡាករយុវជនរូបនេះ៕អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top