• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

Aubameyang អាចនឹងសម្រាក៣សប្ដាហ៍ ព្រោះត្រូវក្រុមចោរវាយរបួសថ្គាម

Dara88

Deckhand

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang អាចនឹងសម្រាក៣សប្ដាហ៍ ដោយសារត្រូវបានក្រុមចោរវាយឲ្យរបួសថ្គាម ក្នុងកំឡុងពេលដែលពួកគេបានធ្វើសកម្មភាពចូលប្លន់ផ្ទះកីឡាកររូបនេះនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ។នៅក្នុងហេតុការណ៍ខាងលើនេះ Aubameyang និងប្រពន្ធរបស់គេមិនមានរបួសធ្ងន់ធ្ងរឡើយ គ្រាន់តែត្រូវបានចោរវាយ និងប្លន់យកគ្រឿងអលង្ការពីព្រោះគេប៉ុណ្ណោះ។ក្រុមចោរខាងលើនេះត្រូវបានគេដឹងថា មានគ្នាយ៉ាងតិច ៤នាក់ដោយសុទ្ធតែពាក់ស្រោមមុខ ហើយបានរត់គេចតាមឡានមួយគ្រឿង ក្រោយប្រព្រឹត្តសកម្មភាពប្លន់រួច ដោយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតបន្ថែម។ទោះគេនឹងសម្រាកព្យាយាមបញ្ហាថ្គាមរយៈពេល៣សប្ដាហ៍ក្ដី ប៉ុន្តែរឿងចរចាសិក្សាលើលទ្ធភាពចាកចេញពី Barcelona មកកាន់ Chelsea គឺនៅតែបន្តដដែល។
កីឡាបាល់ទាត់
 
Top