• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

អនុប្រធានក្លឹប Barca យល់ថា Messi នៅតែអាចត្រលប់មកវិញ

phannson1994

Deckhand

អនុប្រធានក្លឹប Barcelona លោក Eduard Romeu យល់ថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅតែអាចត្រលប់មកលេងនៅក្លឹបនេះវិញ ស្របពេលដែលកុងត្រានៅក្លឹបបារាំង Paris Saint-Germain របស់កីឡាកររូបនេះ នឹងផុតកំណត់នៅឆ្នាំ២០២៣។
លោកបាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍មុនថា៖ «បើនិយាយពីរឿងហិរញ្ញវត្ថុ វាអាចទៅរួច ព្រោះថា បើ [Messi] ត្រលប់មកវិញ នោះគេនឹងមកវិញជាកីឡាករគ្មានតម្លៃខ្លួន»។
ប៉ុន្តែការសម្រេចចិត្តក្នុងការយក Messi មកវិញ អាស្រ័យលើក្រុមការងារគ្រូបង្វឹក និងកីឡាករ។ នេះជាការបន្ថែមរបស់លោក។
Messi បានចាកចេញពី Barcelona កាលពីឆ្នាំ២០២១ ទៅកាន់ក្លឹបបារាំង PSG ខណៈពេលដែលក្លឹបកាតឡាន់មួយនេះលំបាកលំបិនផ្នែកថវិកា៕អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top