• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

អនាគតរបស់ Ronaldo នៅ Man Utd នៅតែមិនទៀង ខណៈកំពុងបន្តដើររកក្លឹបថ្មី

phannson1994

Deckhand

ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែមានបំណងចាកចេញពីក្លឹប Manchester United នៅក្នុងរដូវកាលក្ដៅនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។
កីឡាករនេះនៅតែបន្តឲ្យភ្នាក់ងាររបស់ខ្លួនគឺ លោក Jorge Mendes បន្តសិក្សាពីជម្រើសក្លឹបដែលគេអាចផ្លាស់ទៅបាននៅក្នុងរដូវកាលទិញ ដូរ និងលក់កីឡាករក្នុងរដូវកាលក្ដៅនេះ ដោយកន្លងមកកីឡាករនេះត្រូវក្លឹបធំៗជាច្រើនបដិសេធព្រោះតែថ្លៃពលកម្មរបស់គេគឺខ្ពស់ពេក។
កន្លងមកនៅមុនប្រកួតមិត្តភាពសម្រាប់រដូវកាលឆ្នាំ២០២២/២៣នេះចាប់ផ្ដើម Ronaldo ក៏ធ្លាប់បង្ហាញពីបំណងចាកចេញផងដែរ តែក្រោយក៏ត្រលប់មកហ្វឹកហាត់វិញដើម្បីត្រៀមសម្រាប់ប្រកួតមិត្តភាព ក៏ដូចជាប្រកួតកន្លងមកក្នុងរដូវកាលនេះ។
បើតាមប្រភពជាច្រើន ទោះជាត្រលប់មកកាន់ក្រុម Man Utd យ៉ាងណាក្ដីប៉ុន្តែ Ronaldo នៅតែបំណងចាកចេញពីក្រុមនេះ ហើយគោលដៅរបស់គេគឺចង់ទៅលេងក្លឹបដែលមានកៅអីលេង Champions League។អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top