• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

នេះហើយជាហេតុផលដែល Ten Hag មិនដាក់ Ronaldo លេងទល់នឹង City

phannson1994

Deckhand

លោក Erik ten Hag បាននិយាយថា លោកដាក់ឲ្យ Cristiano Ronaldo អង្គុយនៅកៅអីបម្រុង អំឡុងពេល Manchester United ចាញ់ Manchester City ៦-៣ គឺដោយសារការគោរព។
Ronaldo វ័យ៣៧ឆ្នាំមិនត្រូវដាក់ឲ្យលេងជាលើកដំបូងក្នុងរដូវកាលនេះក្នុងនាមជាកីឡាករបម្រុង ដោយ City បានលត់ United យ៉ាងដំណំក្នុងកីឡដ្ឋាន Etihad។ ត្បិតតែអំឡុងពេលប្រកួតបិសាចក្រហមមានការផ្លាស់ប្ដូរកីឡាករដល់ទៅ៦រូប ប៉ុន្តែមិនមានវត្តមានរបស់ម្ចាស់ពាន Ballon d’Or ៥សម័យឡើយ។
សាកសួរ ហេតុអ្វី Ronaldo មិនលេងក្នុងប្រកួតជាមួយ City? Ten Hag បានបញ្ជាក់ថា លោកមិនចង់ឲ្យមានការប្រមាថដល់ Ronaldo ដោយឲ្យគេចូលលេងក្នុងពេលដែល United ត្រូវ City នាំមុខ ៤-០ ទៅហើយនោះ។
ផ្ទុយពីគំនិតរបស់លោក Ten Hag អតីតប្រធានក្រុមរបស់ United លោក Roy Keane មើលឃើញថា ក្លិបកំពុងមិនគោរពដល់ Ronaldo ហើយមែនទែនទៅគួរតែឲ្យគេចាកចេញកាលពីទីផ្សារដោះដូរកន្លងទៅ៕អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top