• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

ចប់ការប្រកួត! កម្ពុជា ចាញ់ ជប៉ុន ត្រឹមលទ្ធផល ១-៣

phannson1994

Deckhand

ក្រុមជម្រើសជាតិ U23 កម្ពុជា បានចាញ់ក្រុមជម្រើសជាតិ U23ជប៉ុន នូវលទ្ធផល១-៣ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានមរតកតេជោក្នុងថ្ងៃនេះ។
ត្រឹមតង់ទី១ ជប៉ុនបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ២-១ ដោយខាងជប៉ុនបានស៊ុតចូលនៅនាទីទី១៤ ដោយកីឡាករ Hiiro Komori រួចក៏កម្ពុជាបានស៊ុតចូលតាមស្មើវិញតាមរយៈការស៊ុតប៉េណាំងទីនៅនាទីទី២៧ នៅកីឡាករ ជួន ចាន់ចាវ យ៉ាងណាជម្រើសជាតិជប៉ុនក៏វាយបកស៊ុតចូល១គ្រាប់បន្ថែមទៀតនៅនាទីទី៣៧ ដោយកីឡាករ Kaito Fujii។
លុះនៅក្នុងតង់ទី២ ជប៉ុនស៊ុតចូល១គ្រាប់ទៀតនៅនាទីទី៦៩ ដោយកីឡាករ Hayato Mizuno។
នៅក្នុងការប្រកួតខាងលើ ក្រុមទាំងពីរមានការប្រកួតប្រជែងខ្លាំង តែយ៉ាងណាកម្ពុជាមិនអាចយកជ័យជនះបាន ដោយខាងជប៉ុនយកឈ្នះ ក្រោយបង្កើតឱកាសស៊ុតចូលបានច្រើន និងមានប្រៀបជាង។អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top