• Hello visitor!

    We are happy to see you have stopped by and hope you will consider registering with our community. Whether you have a question related to an upcoming cruise or just want to meet other fellow cruisers, you are always welcome!

    Hope to see you on the forums soon!

ក្លឹបអគ្គិសនីធ្វើបានល្អនៅលីគ២ខ្សែបម្រើ ឃុន សេងថៃ ថាមកពីចំណុចទាំងនេះ

phannson1994

Deckhand

ការប្រកួតនៅជម្រើសជើងឯកលីគ២ឆ្នាំ២០២២នេះ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាធ្វើបានល្អខ្លាំង ដោយមាន៣៥ពិន្ទុក្រោយឆ្លងកាត់១៥ប្រកួតគិតត្រឹមសប្ដាហ៍ទី១៥ តាមពីក្រោយដោយកោះកុងអេហ្វស៊ី និងអាយ អេស អាយ ដង្កោរសែនជ័យ មាន៣២ពិន្ទុដូចគ្នា។
ធ្វើបានល្អឈ្នះ១១ប្រកួត ចាញ់២ប្រកួត និងស្មើ២ប្រកួតនេះដែរ ខ្សែបម្រើដ៏លេចធ្លោប្រចាំក្រុមអគ្គិសនីកម្ពុជា ឃុន សេងថៃ បានឱ្យ ដឹងថាមកពីមានការខំប្រឹងប្រែង និងជម្រុញលើកទឹកចិត្តពីថ្នាក់ដឹកនាំក្លឹប គ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រ។
អតីតសមាជិកយុវជនរបស់ក្លឹបបាល់ទាត់បឹងកេត បានពន្យល់ថា ៖«កត្តាដែលធ្វេីឱ្យពួកយេីងធ្វេីបានល្អនោះមកពីគ្រូជម្រុញទឹកចិត្តនិងម្នាក់ៗខំប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាពេលប្រកួតនិងការៀបចំក្រុមបានល្អទៀតនោះ ទេីបពួកយេីងធ្វេីបានលទ្ធផលបែបនេះ»។អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top